English: Cambodian-American entertainer Laura Mam; Country Director of the Golden West Humanitarian Foundation Allen Tan.
On June 10, 2016 the U.S. Embassy organized a panel discussion entitled "Unlocking Cambodia’s Creative Economy."
The event was held in conjunction with the official visit to Cambodia by Under Secretary of State for Economic Growth, Energy, and the Environment Catherine Novelli, the senior economic official at the U.S. Department of State.
About 40 participants joined the conference, which featured panel discussions on policies, institutions, and partnerships necessary to build a diverse, high technology, and creative economy in Cambodia.
The panelists included: Under Secretary Novelli; H.E. Kan Chanmeta, Secretary of State at the Ministry of Posts and Telecommunications; Mr. Steven Path, President of the ICT Federation of Cambodia and CEO of Pathmazing; Mr. Len Tan, CEO of ICE Electronics, and Cambodian-American songwriter/singer/guitarist Laura Mam.
ភាសាខ្មែរ: នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថានទូតអាមេរិក បានរៀបចំកម្មវិធីមួយ ដែលមានឈ្មោះថា "បើកទ្វារសេដ្ឋកិច្ចដ៏ជឿនលឿននៃកម្ពុជា"។
កម្មវិធីត្រូវបានធ្វើឡើង ស្របនឹងការធ្វើទស្សនកិច្ចរបស់លោកស្រី Catherine Novelli អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន (ជាមន្រ្តីជាន់ខ្ពស់បំផុតផ្នែកសេដ្ឋកិច្ច នៅក្នុងក្រសួងការបរទេសអាមេរិក)
មានអ្នកចូលរួមប្រហែល៤០នាក់ នៅក្នុងកម្មវិធីនោះ ដែលជាកម្មវិធីពិភាក្សាជាក្រុម អំពីគោលនយោបាយ ស្ថាប័ន និងភាពជាដៃគូ ដែលចាំបាច់សំរាប់កសាងសេដ្ឋកិច្ចដែលមានវិស័យចំរុះច្រើន និងមានភាពជឿនលឿន នៅកម្ពុជា។
វាគ្មិននៅក្នុងកិច្ចពិភាក្សានោះ រួមមាន៖ លោកស្រី Catherine Novelli អនុរដ្ឋលេខាធិការ, ឯកឧត្តម កាន់ ចាន់មេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, លោក Steven Path ប្រធានក្រុមប្រឹក្សាភិបាល ICT និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Pathmazing, លោក Len Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន ICE Electronics, អ្នកនិពន្ធតន្ត្រី អ្នកចំរៀង និងតន្ត្រីករ អាមេរិកដើមកំណើតកម្ពុជា កញ្ញា Laura Mam ។